អ្នកមិនចេះស្កប់ស្កល់ នឹងទ្រព្យសម្បត្តិសូមស្ដាប់រឿងរបស់(Michael Jackson)

មៃឃឺជេសាន់បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់ខ្លួន១២នាក់ប្រចាំនៅផ្ទះរបស់គាត់, ជារៀងរាល់ថ្ងៃក្រុមគ្រួពេទ្យតែងពិនិត្យសុខភាពរបស់គាត់ពីចុងសក់រហូតដល់ចុងជើង, អាហាររបស់គាត់តែងតែបានធ្វើតេស្តនៅមន្ទីពិសោធន៍មុននឹងយកមកអោយគាត់ទទួលទាន, មនុស្ស១៥នាក់ផ្សេងទៀតត្រូវបានជ្រើសរើសក្នុងការណែនាំអោយគាត់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ, គ្រែរបស់មៃឃឺជេកសាន់(Michael Jackson)មានបំពាក់នូវឧបករណ៍ម្យ៉ាងដើម្បីគ្រប់អុកសុីសែននៅកន្លែងសម្រាក, សម្រាប់អ្នកបរិចាគសរីរាង្គត្រូវបានគេរៀបចំទុកជាមុនដើម្បីបរិចាគភ្លាមៗក្នុងពេលណាក៏បាន,

មៃឃឺជេកសាន់(Michael Jackson)មានក្តីបំណងសម្រេចក្តីសុបិន្តដែលអាចរស់បានដល់១៥០ឆ្នាំ តែគួអោយសោកស្តាយគាត់មិនអាចសម្រេចក្តីបំណងរបស់គាត់បានទេ នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០០៩ស្ថិតក្នុងអាយុ៥០ឆ្នាំ បេះដូងរបស់គាត់បានឈប់ដំណើរការ ទោះការខិតខំប្រឹងប្រែងរួមគ្នានៃក្រុមគ្រូពេទ្យទាំង១២នាក់ក៏មិនអាចសង្រ្គោះគាត់បានដែរ,ទោះបីគាត់មិនដែលធ្វើដំណើរទៅមុខមួយជំហានដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិតអស់រយៈពេល២៥ឆ្នាំចុងក្រោយក៏ដោយ ក៏គាត់នៅតែមិនអាចសម្រេចក្តីសុបិន្តរបស់គាត់បានឡើយ, ការធ្វើដំណើរចុងក្រោយរបស់គាត់ស្ថិតក្រោមក្រសែរភ្នែករបស់មនុស្ស២.៥លាននាក់

ដែលជាចំនួនច្រើនបំផុតមកទល់ពេលបច្ចុប្បន្ន នៅថ្ងៃដដែលគាត់បានស្លាប់ ពោលគឺនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០០៩ វេលាម៉ោង៣និង១៥នាទីរសៀល វីគីពេឌៀ ធ្វីតធឺ កម្មវិធីឆាតនានា អេអូអិល ត្រូវបានគាំងលែងដំណើរការ មនុស្សរាប់លាននាក់កំពុងស្វែងរកព័ត៌មានពីលោកមៃឃឺជេកសាន់នៅលើហ្គូហ្គលតែមួយ លោកមៃឃឺជេកសាន់(Michael Jackson)បានព្យាយាមប្រកួតប្រជែងនិងមច្ចុរាជ ប៉ុន្តែចុងក្រោយគាត់មិនអាចតតាំងជាមួយមច្ចុរាជបានទេ ជីវភាពដ៏សំបូរបែប,សម្ភារៈពេញនិយម,បច្ចេកវិទ្យាដ៏អស្ចារ្យយ៉ាងណាក្តីក៏មិនអាចបញ្ចៀសសេចក្តីស្លាប់បានដែរនោះគឺច្បាប់ធម្មជាតិនៃជីវិត។

អីឡូវនេះសូមមនុស្សគ្រប់គ្នាគិតបន្តិចមើល ថាតើការដែលយើងខិតខំរកប្រាក់​ដើម្បីតែជួលអ្នកសាងសង់,វិស្វករ,អ្នករចនាម៉ូតឫអ្នកតុបតែងផ្ទះអោយយើង តើយើងចង់អោយគេស្ងប់ស្ងែងដោយការបង្ហាញពីផ្ទះ,រថយន្ត,និងពីធីអាពាហ៍ពិពាហ៍ដែលថ្លៃអស្ចារ្យ តើអ្នកនៅចាំមុខម្ហូបក្នុងពីធីដ៏អស្ចារ្យដែលអ្នកបានចូលរួមពីថ្ងៃមុនទេ? ហេតុអ្វីបានជាជីវិតមនុស្សត្រូវតែមានក្តីលំបាកដូចសត្វ? តើអ្នកត្រូវអោយសាច់ញាតិប៉ុន្មាននាក់សោយសុខដែលអ្នកចាំបាច់ត្រូវខិតខំដល់ថ្នាក់នេះ? មនុស្សភាគច្រើនមានកូនមួយនាក់ឫពីរនាក់ តើអ្នកមានធ្លាប់គិតទេថាតើយើងត្រូវការប៉ុន្មានទៀត?

Leave a Reply