វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនមូឌឺណា(Moderna)អាមេរិកមានប្រសិទ្ធភាពរហូតទៅដល់ ៩៤,៥%

វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនមូឌឺណា(Moderna)អាមេរិកមានប្រសិទ្ធភាពរហូតទៅដល់ ៩៤,៥% ក្រុមហ៊ុនវេជ្ជសាស្រ្តអាមេរិកមូឌឺណា(Moderna) នាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០កន្លងនេះបានប្រកាសថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពទៅដល់៩៤,៥% នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លទ្ធផលនេះគឺជាទិន្នន័យបឋមបានមកពីដំណាក់កាលចុងក្រោយក្នុងការសាកល្បងវ៉ាក់សាំង មូឌឺណា(Moderna)គឺជាក្រុមហ៊ុននៅអាមេរិកទីពីរហើយដែលបានប្រកាសថាវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពលើសពី៩០%ស្របពេលដែលអាមេរិកកំពុងតែត្រូវបានអុកឡុកពីកូវីដ១៩

ករណីឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិកនៅពេលនេះបានកើនឡើងដល់ជាង១១,៥លានករណីខណៈពេលដែលវាឆ្លងនៅថ្ងៃទី១៦ខែវិច្ឆិកាមានជាង១៥មុឺននាក់។ បើយ់ោ៉ងតាមការប្រកាសរបស់ក្រុមហ៊ុនឳសថខាងលើ លទ្ធផលជាបឋមនេះគឺជាលទ្ធផលវិភាគទៅលើអ្នកចូលរួម៩៥នាក់ក្នុងចំណោមអ្នកចូលរួមជាង៣មុឺននាក់ផ្សេងទៀត ក្នុងចំណោមអ្នកទាំង៩៥រូបគឺមាន៩០នាក់ត្រូវបានផ្តល់ថ្នាំប្រភេទសាកល្បង ខណៈពេលដែលមនុស្ស៥នាក់ផ្សេងទៀតត្រូវបានចាក់វ៉ាក់សាំងចំនួនពីរដូសក្នុងរយៈពេល២៨ថ្ងៃ លទ្ធផលមនុស្ស៥នាក់នេះបានបង្ហាញថាវ៉ាក់សាំងមានប្រសិទ្ធភាពចំនួន៩៤,៥%។

          

ហើយយើងនឹងមានវ៉ាក់សាំងដើម្បីបញ្ឈប់កូវីដបាន។ ប្រធានក្រុមហ៊ុនមូឌឺណា(Moderna)បានលើកឡើងបែបនេះ ចំនែកអ្នកជំនាញអាមេរិកបានសាទរថាវ៉ាក់សាក់នេះគឺសំខាន់ខ្លាំងណាស់នៅក្នុងពេលដែលអាមេរិកស្ថិតក្នុងស្ថានភាពដ៏លំបាក។ បើទោះជាមានដំណឹងល្អបែបនេះក៏ដោយក៏អ្នកជំនាញជម្ងឺឆ្លងរូបនេះនៅតែទទូចអោយប្រជាជនលាងដៃនឹងប្រុងប្រយ័ត្នដដែល។

          

ទាក់ទិនទៅនឹងការផលិតវ៉ាក់សាំងនេះក្រុមហ៊ុនមូឌឺណា(Moderna)បានរំពឺងថាខ្លួននឹងអាចផលិតវ៉ាក់សាំងចំនួន២០លានដូសសម្រាប់អាមេរិកនៅក្នុងឆ្នាំនេះ ខណៈវ៉ាក់សំាងជាច្រើនលានដូសត្រូវបានក្រុមហ៊ុនផលិតរួចហើយនឹងកំពុងរងចាំការផ្តល់អាជ្ញាប័ណ្ណពីទីភ្នាក់ងារសហព័ន្ធនៃរដ្ឋបាលឳសថនិងអាហារហៅកាត់ថាFTA។ មិនយូរប៉ុន្មានវ៉ាក់សំាងនឹងត្រូវបានផលិតចែកចាយទូទាំងពីភពលោកជាមិនខាន ហើយប្រទេសកម្ពុជាក៏ជាប្រទេសដែលត្រូវចែកចាយមកផងដែរ។

Leave a Reply