តើឈ្មោះរបស់ព្រៃអាម៉ាហ្សូន(Amazon Forest)មានប្រវត្តិមកពីណា?

ក្នុងអត្ថបទនេះលោកអ្នកនឹងបានជ្រាប, Amazon គឺជាព្រៃដែលធំជាងគេបំផុតនៅលើពិភពលោកប្រចាំប្រទេសប្រេស៊ីលហើយវាមានទំហំធំខ្លាំងណាស់ ដែលមានផ្ទៃក្រឡ៉ា ៥.៥ លានគីឡូមែត្រការ៉េ, ការសន្មតជាច្រើនលើកឡើងថាព្រៃអាម៉ាហ្សូន(Amazon Forest)ទទួលបានឈ្មោះដែលគេកំពុងប្រើសព្វថ្ងៃនេះដោយសារតែជម្លោះរវាងជនជាតិអេស្ប៉ាញនិងជនជាតិភាគតិចដែលរស់នៅក្នុងព្រៃនោះ, យោងតាមគេហទំព័រឌឹក្ខាលឈឺទ្រីបបានបកស្រាយថា៖

        

ជនជាតិអេស្ប៉ាញម្នាក់ដែលមានឈ្មោះថាFrancisco de Orellanaគឺជាបុគ្គលដំបូងគេដែលបានធ្វើដំណើរតាមដងទន្លេអាម៉ាហ្សូនពីចុងម្ខាងទៅចុងម្ខាងទៀតកាលពីឆ្នាំ១៥៤០ លោកគឺជាអ្នកបង្កើតទីក្រុងមួយដែលមានឈ្មោះថាហ្គីយ៉ាគីល(Guayaquil)ដែលសព្វថ្ងៃនេះជាទីក្រុងរបស់ប្រទេសរបស់អេក្វាដឺ។

       

ប្រវិត្តិវិទូមួយចំនួនបាននិយាយថាលោកOrellana នឹងក្រុមជនជាតិដែលរស់នៅតំបន់នោះមានឈ្មោះថាទូភូយ៉ាស់(Tupuyas)បានបង្ករជាជម្លោះនឹងគ្នា, ជនជាតិដែលរស់នៅទីនោះមានភេទស្រីនិងភេទប្រុសដែលមកបង្ករជម្លោះជាមួយនឹងលោក ក៏ប៉ុន្តែតដោយសារតែជនជាតិទាំងអស់នោះមានសក់វែងហើយពួកគេប្រើប្រាស់ដើមរុក្ខជាតិដើម្បីធ្វើជាសម្លៀកបំពាក់ពោលគឺស្រដៀងគ្នាជាមួយនឹងសម្ពត់ទើបលោកOrellanaមានការភាន់ច្រឡំថាពួកគេគឺជាមនុស្សស្រីទាំងអស់ ម្លោះហើយទើបលោកហៅជនជាតិនោះថា៖អាម៉ាស្សូន – Amazon។

         

ក្រោយពីតួអង្គនៃប្រទេសក្រិចដែលបានបកស្រាយបកស្រាយពីក្រុមស្ត្រីមួយដែលមានភាពក្លាហានអស្ចារ្យនៅក្នុងការប្រយុទ្ធ, រីឯមតិមួយចំនួនទៀតបានលើកឡើងថាឈ្មោះទន្លេអាម៉ាស្សូនគួតែត្រូវគេហៅថាRio Santa Maria de La Mar Dulceដោយជនជាតិអេស្ប៉ាញនៅក្នុងកំឡុងឆ្នាំ១៥០០, Mar Dulceមានន័យថាទឹកសាបនឹងធំហាក់បីដូចនិងមហាសមុទ្រ មួយវិញទៀតឈ្មោះអាម៉ាហ្សូនមានដើមកំណើតពីភាសាដើមនៅទីនោះដែលបកទៅជាភាសាអេស្ប៉ាញគេហៅថាអាម៉ាហ្សូនាឫមានន័យថាប៊តប្រេកឺ(Boat​wrecker)ឫក៏អ្នកកម្ទេចទូក ដោយសារតែរុក្ខជាតិធំៗដុះនៅផ្ទៃក្រោមទឹកនៃទន្លេនោះ។

           

Leave a Reply