បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
កាលពីម្សិលមិញ ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ២៨ វិច្ឆិកា ២០២០ កម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ ថ្មី #១នាក់ (ជនជាតិខ្មែរ ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក) និង មានជាសះស្បេីយ #១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣០៨នាក់ ជាសះស្បេីយ #១នាក់ (ជនជាតិខ្មែរ) ចំនួនសំរាកពេទ្យនៅសល់ #៩នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន #២៩៩នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 227667 ស្មេីនឹង 13551 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ប្រភព៖http://covid19-map.cdcmoh.gov.kh
នឹងរហូតដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ២៩ វិច្ឆិកា ២០២០ កម្ពុជាក៏បន្តរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី #៧នាក់ និង មានជាសះស្បេីយ #២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣១៥នាក់ ជាសះស្បេីយ #២នាក់ ចំនួនសំរាកពេទ្យនៅសល់ #១១នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន #៣០១នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។ ប្រភព៖https://covid19-map.cdcmoh.gov.kh/
ចំណែកឯអាមេរិកឯណោះវិញ ក្រុមហ៊ុនមូឌឺណា(Moderna)ក៏បានរកឃើញវ៉ាក់សាំងកូវីដ-១៩ដែលប្រសិទ្ធភាពរហូតទៅដល់ ៩៤,៥%ផងដែរ, ក្រុមហ៊ុនវេជ្ជសាស្រ្តអាមេរិកមូឌឺណា(Moderna) នាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០កន្លងនេះបានប្រកាសថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពទៅដល់៩៤,៥% នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លទ្ធផលនេះគឺជាទិន្នន័យបឋមបានមកពីដំណាក់កាលចុងក្រោយក្នុងការសាកល្បងវ៉ាក់សាំង មូឌឺណា(Moderna)គឺជាក្រុមហ៊ុននៅអាមេរិកទីពីរហើយដែលបានប្រកាសថាវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពលើសពី៩០% ស្របពេលដែលអាមេរិកកំពុងតែត្រូវបានអុកឡុកពីកូវីដ១៩,
ហើយវ៉ាក់សាក់នេះគឺសំខាន់ខ្លាំងណាស់នៅក្នុងពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយនេះ។ ក្រុមហ៊ុនមូឌឺណា(Moderna)បានរំពឺងថាខ្លួននឹងអាចផលិតវ៉ាក់សាំងចំនួន២០លានដូសសម្រាប់អាមេរិកនៅក្នុងឆ្នាំនេះ ខណៈវ៉ាក់សំាងជាច្រើនលានដូសត្រូវបានក្រុមហ៊ុនផលិតរួចហើយនឹងកំពុងរងចាំការផ្តល់អាជ្ញាប័ណ្ណពីទីភ្នាក់ងារសហព័ន្ធនៃរដ្ឋបាលឳសថនិងអាហារហៅកាត់ថាFTA។ មិនយូរប៉ុន្មានវ៉ាក់សំាងនឹងត្រូវបានផលិតចែកចាយទូទាំងពីភពលោកជាមិនខាន ហើយប្រទេសកម្ពុជាក៏ជាប្រទេសដែលត្រូវចែកចាយមកផងដែរ។