មៃឃឺជេសាន់បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់ខ្លួន១២នាក់ប្រចាំនៅផ្ទះរបស់គាត់, ជារៀងរាល់ថ្ងៃក្រុមគ្រួពេទ្យតែងពិនិត្យសុខភាពរបស់គាត់ពីចុងសក់រហូតដល់ចុងជើង, អាហាររបស់គាត់តែងតែបានធ្វើតេស្តនៅមន្ទីពិសោធន៍មុននឹងយកមកអោយគាត់ទទួលទាន, មនុស្ស១៥នាក់ផ្សេងទៀតត្រូវបានជ្រើសរើសក្នុងការណែនាំអោយគាត់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ, គ្រែរបស់មៃឃឺជេកសាន់(Michael Jackson)មានបំពាក់នូវឧបករណ៍ម្យ៉ាងដើម្បីគ្រប់អុកសុីសែននៅកន្លែងសម្រាក, សម្រាប់អ្នកបរិចាគសរីរាង្គត្រូវបានគេរៀបចំទុកជាមុនដើម្បីបរិចាគភ្លាមៗក្នុងពេលណាក៏បាន, មៃឃឺជេកសាន់(Michael Jackson)មានក្តីបំណងសម្រេចក្តីសុបិន្តដែលអាចរស់បានដល់១៥០ឆ្នាំ តែគួអោយសោកស្តាយគាត់មិនអាចសម្រេចក្តីបំណងរបស់គាត់បានទេ នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០០៩ស្ថិតក្នុងអាយុ៥០ឆ្នាំ បេះដូងរបស់គាត់បានឈប់ដំណើរការ ទោះការខិតខំប្រឹងប្រែងរួមគ្នានៃក្រុមគ្រូពេទ្យទាំង១២នាក់ក៏មិនអាចសង្រ្គោះគាត់បានដែរ,ទោះបីគាត់មិនដែលធ្វើដំណើរទៅមុខមួយជំហានដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិតអស់រយៈពេល២៥ឆ្នាំចុងក្រោយក៏ដោយ ក៏គាត់នៅតែមិនអាចសម្រេចក្តីសុបិន្តរបស់គាត់បានឡើយ, ការធ្វើដំណើរចុងក្រោយរបស់គាត់ស្ថិតក្រោមក្រសែរភ្នែករបស់មនុស្ស២.៥លាននាក់ ដែលជាចំនួនច្រើនបំផុតមកទល់ពេលបច្ចុប្បន្ន នៅថ្ងៃដដែលគាត់បានស្លាប់ ពោលគឺនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០០៩ វេលាម៉ោង៣និង១៥នាទីរសៀល វីគីពេឌៀ
Read more